រដ្ឋមន្រ្តីក្រសួងបរិស្ថានជួបពិភាក្សាការងារជាមួយនាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួប និងពិភាក្សាការងារជាមួយលោកស្រី Lan Mercado នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក ។ ជំនួបនេះបានប្រព្រឹត្តិទៅកាលពីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នៅទីស្តីការក្រសួងបរិស្ថាន។
ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងជំនួបនេះលោកស្រី Lan Mercado បានថ្លែងកោតសរសើរចំពោះការវិវត្តរីកចម្រើនរបស់កម្ពុជា។

ជាពិសេសការចូលរួមរបស់ប្រជាជន និងស្ថាប័នពាក់ព័ន្ធ ដែលជាភាពជោគជ័យក្នុងបេសកកម្មរបស់អង្គការ និងរាជរដ្ឋាភិបាលកម្ពុជា៕ អរគុណសន្តិភាព

ជាពិសេសការចូលរួមរបស់ប្រជាជន និងស្ថាប័នពាក់ព័ន្ធ ដែលជាភាពជោគជ័យក្នុងបេសកកម្មរបស់អង្គការ និងរាជរដ្ឋាភិបាលកម្ពុជា៕ អរគុណសន្តិភាព