ប្រមុខ អ.ស.ប អំពាវនាវសុំជំនួយបន្ថែម ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនឡើងលើស ៤១ ០០០នាក់

បរទេស៖ យ៉ាងហោចណាស់ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ធំសម្បើម ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរីបានកើនឡើងលើសពី ៤១ ០០០នាក់ហើយនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលអង្គការសហប្រជាជាតិបានអំពាវនាវសុំថវិកាជំនួយ១ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវសុំថវិកាបន្ថែមដើម្បីជួយដល់ជនរងគ្រោះ ដែលបាននិយាយថា តម្រូវការគឺធំធេងណាស់… មនុស្សកំពុងរងទុក្ខវេទនា៕
អត្ថបទដែលជាប់ទាក់ទង