លោកតា យូ សារី អាយុ៧៧ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ហូរឈាមក្នុងខួរក្បាល ទទួលបានអំណោយសង្គ្រោះពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ ដោយមើលឃើញពីស្ថានភាពលំបាកខ្វះខាតថវិកាក្នុងការព្យាបាលរបស់លោកតា យូ សារី អាយុ៧៧ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ហូរឈាមក្នុងខួរក្បាល នៅពេលគាត់ធ្វើដំណើរជាមួយលោកយាយជាភរិយាដើម្បីលក់ម្ជូរបន្តិចបន្តួច សម្រាប់ចិញ្ចឹមជីវិត កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៣នេះ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារយកថវិកាមួយចំនួនឧបត្ថម្ភជូនលោកតាសម្រាប់ជួយសម្រួលក្នុងការចំណាយព្យាបាល ៕ អរគុណសន្តិភាព

