លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ប្រជាលពរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ប្រជាលពរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួនជិត ២០០០នាក់ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ យុវជនសសយក យុវជនអមត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង