ក្រសួងកសិកម្ម ច្រូតកាត់ប្រមូលគ្រាប់ពូជស្រូវសែនក្រអូប១ របស់គម្រោងជម្រុញផលិតកម្មគ្រាប់ពូជ និងការនាំចេញអង្ករ !
ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ(បន្សុទ្ធពូជ) និងការនាំចេញអង្ករប្រកបដោយគុណភាព បានអញ្ជើញជាអធិបតីក្នុងពិធីប្រមូលផលគ្រាប់ពូជស្រូវសែនក្រអូប០១(ពូជចុះបញ្ជី) ដែលបានដាំដុះ និងដល់វេលាត្រូវច្រូតកាត់ស្ថិតនៅតំបន់អាងទឹក៩៨ ក្នុងភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
ក្នុងឱកាសនោះក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីប្រតិភូចំណុះក្រសួងកសិកម្ម សហព័ន្ធស្រូវអង្កកម្ពុជា តំណាងមន្ទីរកសិកម្មខេត្ត លោកអភិបាលរងស្រុក លោកមេឃុំ មេភូមិ និងសហគមន៍កសិកម្ម ប្រជាកសិករចូលរួមប្រមាណជា ២០០នាក់។
គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំចេញអង្ករ ប្រកបដោយគុណភាព បានដាំដុះពូជស្រូវសែនក្រអូប០១ ចំនួន ២៤៥ហិកតា ដោយឡែកស្រូវទុំអាចច្រូតបាននាពេលនេះ មានចំនួន ៩៥ហិកតា ដែលទទួលបានទិន្នផល ជាមធ្យម ៥តោន/១ហ.ត (គ្រាប់សើម)។
ឯកឧត្តម ចាន់ ចេស្តា និងក្រុមការងារបានចុះពិនិត្យស្រែ ផលិតកម្មគ្រាប់ពូជស្រូវ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម រហូតសម្រេចបានលទ្ធផលល្អប្រសើរឈានទៅដល់ការរៀបចំពិធីនៅថ្ងៃនេះ។ ឯកឧត្តម បានមានមតិសំណេះសំណាលជាមួយប្រជាកសិករ និងតំណាងក្រុមហ៊ុនដែលបានអញ្ជើញចូលរួមក្នុងពីធីនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុន Tian Zhao Agricultural Technology co., Ltd ឱ្យប្រើប្រាស់ធនធាននៅក្នុង ប្រទេសកម្ពុជា ជំនួសឱ្យការនាំចូលវត្ថុធាតុដើមក្នុងការផលិតជីរបស់ក្រុមហ៊ុនដើម្បីចូលរួមកាត់បន្ថយថ្លៃដើមនៃការផលិត ក្នុងគោលបំណងកាត់បន្ថយតម្លៃជីនៅលើទីផ្សារ។
លោក ឈិន ធានចាវ អគ្គនាយកក្រុមហ៊ុន Tian zhao ជាក្រុមហ៊ុនផលិតជីរបស់ប្រទេសចិន បានបង្កើតរោងចក្រផលិតជីចំនួន ២កន្លែង នៅក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា៖ ចាប់ពីខែមេសានេះទៅក្រុមហ៊ុននឹងចាប់ផ្តើមរៀបចំផលិតវត្ថុធាតុដើមសម្រាប់ផលិតជីផ្តោតលើដំណាំស្រូវចំនួន ៣ម៉ឺនតោននៅឆ្នាំនេះ និងធានាថាជាជីមានគុណភាពខ្ពស់តម្លៃសមរម្យ ហើយនៅអំឡុងខែមិថុនា ក្រោមការសហការនិងចង្អុលបង្ហាញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុននឹងបន្តការផ្សព្វផ្សាយ និងដាំដុះជាទ្រង់ទ្រាយធំនូវគ្រាប់ពូជស្រូវសែនក្រអូប០១ និងផ្តល់ជីម៉ាក ផេនដាមេន និងសេវាកម្មកសិកម្មជាច្រើនទៀតដល់បងប្អូនប្រជាកសិករ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកសិកម្ម បានលើកឡើងពីបច្ចេកទេសមួយចំនួនចែកជូនដល់បងប្អូនប្រជាកសិករ ដើម្បីឱ្យការផលិតស្រូវ ទទួលបានទិន្នផលខ្ពស់ និងមានគុណភាព។ ឯកឧត្តម ថា៖ ការដាំដុះស្រូវត្រូវការកត្តាសំខាន់ ៤យ៉ាងដើម្បីឱ្យការផលិតស្រូវទទួលបានទិន្នផលខ្ពស់ អង្ករមានគុណភាព ទទួលបានការទិញពីទីផ្សារក្នុងតម្លៃសមរម្យ៖
-ទី១ គឺការរៀបចំភ្ជួររាស់ដីស្រែឱ្យបានសព្វស្មើល្អ។
-ទី២ ត្រូវជ្រើសរើសពូជសុទ្ធល្អ មានប្រភពច្បាស់លាស់ ផ្តល់ទិន្នផលខ្ពស់ និងធន់ទ្រាំនឹងជំងឺ តែកាលណាគ្រាប់ពូជមិនល្អបណ្តាលឱ្យការដុះលូតលាស់របស់ស្រូវមិនស្មើគ្នា ហើយទុំក៏មិនស្មើគ្នា ទិន្នផលក៏បាត់បង់ និងអង្ករមិល្អផងដែរ ។
-ទី៣ ការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវទៅតាមដំណាក់កាលលូតលាស់ និងតម្រូវការនៃប្រភេទដី និងកត្តា
-ទី៤ ត្រូវបែងចែកឱ្យច្បាស់រវាងការប្រើថ្នាំបំប៉ន និងថ្នាំសម្លាប់សត្វល្អិត សម្លាប់ស្មៅ និងសម្លាប់ជំងឺស្រូវ។
កាលណាប្រើថ្នាំពុលបាញ់ទៅលើដំណាំស្រូវច្រើនវានាំឱ្យបាត់ទំនុកចិត្តពីអតិថិជន បាត់បង់ប្រភេទសត្វមានប្រយោជន៍ប្រឆាំងនឹងចាំជួយកំចាត់សត្វល្អិតដែលបំផ្លាញដំនាំស្រូវយើងទៀតផង។ ការបាញ់ថ្នាំសម្លាប់សត្វល្អិតកាន់តែច្រើន សត្វចង្រៃវាកើតកាន់តែច្រើនព្រោះវាបានងាប់សត្វចាំបំផ្លាញវាអស់ហើយ។ ឯកឧត្តម ចាន់ ចេស្តា បានណែនាំដល់ក្រុមហ៊ុនផលិតជី Tian zhao ត្រូវសហការជាមួយមន្ត្រីជំនាញធ្វើរបាយការណ៍ឱ្យជាក់លាក់ ដោយមានការប្រៀបធៀបច្បាស់លាស់នូវទិន្នផលស្រូវ ឬអង្កររបស់ប្រជាកសិករដែលបានប្រើប្រាស់ជីរបស់ក្រុមហ៊ុននេះ ចៀសវាងនូវការសន្និដ្ឋានអំពីកំណើនខ្វះហេតុផលវិទ្យាសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តក្រុមហ៊ុនឯកជនផលិតជីនៅក្នុងប្រទេស ដែលទាមទារនូវគុណភាពល្អ តម្លៃសមរម្យ។
ឯកឧត្តម ចាន់ ចេស្តា ថា៖ ការដាំដុះ និងច្រូតកាត់គ្រាប់ពូជស្រូវសែនក្រអូប០១ របស់គម្រោងជម្រុញផលិតកម្មគ្រាប់ពូជនិងការនាំចេញអង្ករ ជាកម្មវិធីទី១ របស់រាជរដ្ឋាភិបាល ក្នុងការចាប់ផ្តើមសំរិតសំរាំងពូជនៅកម្ពុជាឱ្យមានពូជស្រូវពូជល្អ ជាពូជចុះបញ្ជី។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកពូជស្រូវសុទ្ធចំនួន ៩,៥តោន យកមកដាំដុះ ដើម្បីផលិតឱ្យទៅជាពូជចុះបញ្ជី ជាលើកដំបូងនៅខេត្តសៀមរាប៕ អត្ថបទ និងរូបភាព លោក យូ វង្ស