សូមប្រយ័ត្ន! ក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ៥រូប ដែលកំពុងមាន វត្តមាននៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ លោកអគ្គស្នងការរង ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានចេញលិខិតជម្រាបជូនលោកស្នងការរាជធានី-ខេត្ត ស្តីពី សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ៥រូប ដែលកំពុងមាន វត្តមាននៅក្នុងប្រទេសកម្ពុជា ។ យោងលិខិតនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លេខ ០១៩/២០២៣ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
តបតាមកម្មវត្ថុ និងយោងខាងលើ លោកអគ្គស្នងការរង ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានជម្រាបជូន ឯកឧត្តម លោកស្នងការនគរបាលរាជធានី-ខេត្ត ឲ្យបានជ្រាបថា នគរបាលប្រទេសនូវែលសេឡង់ បានផ្តល់ដំណឹងជូននគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងបទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ៥រូប ដូចខាងក្រោម៖
១. ឈ្មោះ Elias Richard Robert GAITU ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។
២. ឈ្មោះ Tau Te DAY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន 118 RA1664961
៣, ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ 1M937554។
៤. ឈ្មោះ Gordon Taiyerng MUAVM ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧
លិខិតឆ្លងដែនលេខ RA434112។
៥. ឈ្មោះ Keleml Sesa PAULI NIUE SIATIU ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/១៩៩៥ លិខិតឆ្លងដែនលេខ RA538720។
ដូច្នេះ លោកអគ្គស្នងការរង ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានស្នើសុំដល់បណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងករណីក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ៥រូបខាងលើ មានវត្តមានក្នុងខេត្តសាមី សូមឲ្យផ្ដល់ព័ត៌មានមកលោកឧត្តមសេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់-TCT និងជាសមាជិកក្រុម ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបក្រុមឧក្រិដ្ឋជនម៉ូតូធំ OMCG (០៧៧ ៦៦៨ ៦៦៦)៕ អរគុណសន្តិភាព