ប្រជាពលរដ្ឋជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ទាំងក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅបណ្តាខេត្ត ពីបណ្តាខេត្តមកភ្នំពេញវិញ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ១៣-១៧ ខែមេសា


ភ្នំពេញ៖ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ទាំងក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅបណ្តាខេត្ត ពីបណ្តាខេត្តមកភ្នំពេញវិញ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ១៣-១៧ ខែមេសា ឆ្នាំ២០២៣ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង