សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ខេត្តសៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញជាអធិបតីក្នុងប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅមុខបរិវេណខាងមុខប្រាសាទអង្គរ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។


ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម ឆៃលី និងលោកជំទាវ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការនៃខេត្តសៀមរាបបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមីថែរក្សាអង្គរ និងជួយឲ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។


ព្រឹត្ដិការណ៍ អង្គរសង្ក្រាន្ដ ឆ្នាំនេះ មានលក្ខណៈពិសេសជាឆ្នាំមុនៗ ដោយរដ្ឋបាលខេត្តបានរៀបចំមាន ៦ទីតាំង កម្មវិធីកំសាន្ដចំនួន ៤៤កម្មវិធី ដែលរៀបចំឡើងនៅតំបន់រមណីយដ្ឋាន អង្គរ និងនៅក្នុងក្រុងសៀមរាប ។


នៅក្នុង ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះព្រះរាជាណាចក្រកម្ពុជា បានបំបែក ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក»។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។


ជាមួយគ្នានេះ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ ក្រោម ប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» អង្គរសង្ក្រាន្តបានវិលត្រឡប់មកសារជាថ្មី ស្រប ពេលខួប ១០ឆ្នាំ ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹក ឡើងវិញនូវ ព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រលើពិភពលោក ដោយ មាន ការទទួលស្គាល់ ពី អន្តរជាតិលើវិញ្ញាសារដែលបានរៀបចំ។ មិនតែប៉ុណ្ណោះគឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេស យុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និង ជាគ្រួសារតែមួយព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និង អត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និង អន្តរជាតិ ដែល ជាមាសបៃតងរបស់កម្ពុជា៕ អរគុណសន្តិភាព










