សិលាចារឹកប្រាសាទភ្នំជីសូរ្យ K.33

ខេត្តតាកែវ៖ ប្រាសាទភ្នំជីសូរ្យ ស្ថិតនៅលើភ្នំជីសូរ្យ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានចម្ងាយ ៤៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ប្រាសាទនេះ កសាងក្នុងរាជ្យរបស់ព្រះបាទស្រីសូរ្យវម៌្ម ទេវទី១ នាសតវត្សទី១១។ នៅក្នុងសម័យកណ្ដាល ប្រាង្គកណ្តាលរបស់ប្រាសាទទំនងជាត្រូវអ្នកស្រុកកែរូបរាងជាកំពូលចេតិយ ដើម្បីឱ្យក្លាយទៅជាទីតម្កល់ព្រះមហាសារិកធាតុ ដែលបានប្រែក្លាយមកជាសាសនដ្ឋានពុទ្ធសាសនា តាមរបត់ជំនឿរបស់សង្គមខ្មែរ។ ប្រាង្គនេះ អ្នកស្រុកហៅថា «វិហារក្នុង» ជាទីស្ថានសំខាន់សម្រាប់វត្តភ្នំជីសូរ្យ ។ ខាងកើតនៃគោបុរៈ នេះទៀតមានបារាយណ៍មួយដែលអ្នកស្រុកហៅថា «ទន្លេអុំ» ។នៅប្រាសាទនេះ អ្នកស្រាវជ្រាវ ឃើញសិលាចារឹក៤ផ្ទាំង ដែលមានចុះលេខបញ្ជីសារពើភណ្ឌសិលាចារឹកខ្មែរ K.៣១, K.៣២, K.៣៣ និងK.៣៤។ បច្ចុប្បន្ននេះសិលាចារឹក K.៣៣រក្សាទុកនៅសារមន្ទីរហ្គីមេត៍ ប្រទេសបារាំង។
សរុបមកអត្ថបទសិលាចារឹកK.៣៣ បានចារជាភាសាខ្មែរបុរាណដែលមានកាលបរិច្ឆេទពីរគឺផ្នែកដំបូងចុះកាលបរិច្ឆេទ នៅមហាសករាជ៩៣៧ (គ.ស ១០១៥) និងនៅផ្នែកបន្ទាប់ចុះកាលបរិច្ឆេទនៅមហាសករាជ៩៣៩(គ.ស១០១៧) ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង