មន្រ្តីយោធាជាន់ខ្ពស់ ឧត្តមសេនីយ៍ទោ សួយ ចាន់សឿន ត្រូវបានតុលាការផ្ដន្ទាទោសពាក់ព័ន្ធប្រើអំពើបង្ខាំង និងហិង្សាលើស្រ្ដីម្នាក់យ៉ាងធ្ងន់ធ្ងរ




ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លុបឈ្មោះ ឧត្តមសេនីយ៍ទោ សួយ ចាន់សឿន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
សូមរំលឹកថា អតីតទាហានផ្កាយ២ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសពាក់ព័ន្ធប្រើអំពើបង្ខាំង និងហិង្សាលើស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ។ មន្រ្តីយោធាជាន់ខ្ពស់រូបនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសមួយករណីផ្សេងទៀតនោះគឺ «បរិហារបង្កាច់កេរ្តិ៍» ទៅលើជនរងគ្រោះដោយសម្រេចឲ្យសងជំងឺចិត្តចំនួន ២០លានរៀលផងដែរកាលពីពេលថ្មីៗកន្លងទៅ៕ ប្រភពអត្ថបទ រូបភាព បង Hout Songhak