អបអរសាទរក្រុមកីឡាបាល់ទះកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះថៃ!

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីដណ្តើមមេដាយមាស បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់នឹង២ នៅរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣នេះ លើទីលានវិមានពហុកីឡដ្ឋានជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។


MTV-TODAY ស្នើសុំដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់នៅតាមទីលាន និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ ដើម្បីឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។


MTV-TODAY សូមជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕ អរគុណសន្តិភាព



