ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រួសបដិវត្តន៍កសិករ
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ប្រាប់ប្រយុទ្ធនៅរសៀលថ្ងៃទី២០ ខែឧសភា នេះថា ៖
“លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រួសបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឲ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអញ្ចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ឬ ក៏សាបព្រោះបដិវត្តន៍កសិករ”។