ដកបញ្ឍរជេីង មន្ត្រីនគរបាលកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ចេញផ្សាយ ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2023 ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បំភ្លឺទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ជាពិសេសគឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព។ ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ ។ ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំ ឲ្យប្រេីប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជាក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ល។ ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង ៕ អរគុណសន្តិភាព ចែករំលែក