សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ បន្ទាប់ពីទទួលបានដំណឹងថា មានគេចាប់បង្ខំមនុស្សរុញចូលក្នុងរថយន្ត នៅមុខសណ្ឋាគារមួយកន្លែង

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានគេចាប់បង្ខំរុញចូលក្នុងរថយន្តហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧.៥០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារមួយកន្លែងស្ថិតក្នុងសង្កាត់ ៣ ក្រុមព្រះសីហនុ។
ពាក់ព័ន្ធនិងករណីនេះ ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានចុះតាមស្វែងរករថយន្តនេះ យ៉ាងយកចិត្តទុកដាក់បំផុតរហូតរកឈានទៅដល់មានការឃាត់រថយន្ត ភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនមនុស្ស៤នាក់ យកមកសាកសួរពួកគេជាដៃគូគ្នាហើយចូលមកផឹកស៊ីស្រវឹងហើយហៅឱ្យត្រឡប់ទៅផ្ទះវិញតែបុរសរូបនោះមិនព្រមទៅក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង។
នេះបើតាមការបញ្ជាក់ជាបឋមជំហានដំបូងពីសមត្ថកិច្ច ជុំវិញករណីនេះសមត្ថកិច្ចបានបញ្ជាក់បន្តទៀតថា បើទោះបីជាយ៉ាងណាកម្លាំងជំនាញយើងនៅតែបន្តការស្រាវជ្រាវស្ថិតក្នុងការសាកសួររបស់សមត្ថកិច្ចបន្ថែមទៀតផងដែរ៕ អរគុណសន្តិភាព




