កម្មការិនី រស់ ស្រីមុំ ឈរពីមុខផ្ទះរបស់ខ្លួន ផ្ទះមិនធំស្កឹមស្កៃទេ តែរស់នៅយ៉ាងសមរម្យក្នុងសង្គម
ខេត្តកំពង់ឆ្នាំង៖ កម្មការិនី រស់ ស្រីមុំ នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចូលបម្រើការងារនៅរោងចក្រដេរស្បែកជើង (Brand ADIDAS) ខេន ស្ព័ត ស៊ូ (CAN SPORTS SHOES) ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ក្នុងឋានៈជាអ្នកដេរស្បែកជើងធម្មតា។ មកទល់បច្ចុប្បន្ននេះ ស្រីមុំ បានបម្រើការងារនៅរោងចក្រនេះរយៈពេល ១៣ឆ្នាំហើយ។ ដោយស្មារតីអភិវឌ្ឍន៍សមត្ថភាពឥតឈប់ឈរ ស្រីមុំ ទទួលបានការទុកចិត្តពីថៅកែ ឱ្យកាន់តួនាទីជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារ ចង្វាក់ផលិតកម្ម (Production Senior Supervisor) ដែលជាតួនាទីខ្ពស់ជាងកម្មករធម្មតាចំនួន៦កម្រិត។
ស្រីមុំ គឺជាមនុស្សមានភាពក្លាហាន មានភាពអំណត់ មានភាពជាអ្នកដឹកនាំ មានភាពហ្មត់ចត់នឹងការងារ មានបទពិសោធន៍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទទួលបានការបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ទទួលបានការទុកចិត្តពីថៅកែរោងចក្រ និងទទួលបានការកោតសរសើរ ព្រមទាំងការដំឡើងតួនាទី ជាបន្តបន្ទាប់ ដោយបានអភិវឌ្ឍន៍ខ្លួនពីកម្មការនីដេរស្បែកជើងធម្មតា ក្លាយទៅជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារចង្វាក់ផលិតកម្ម និងបានគ្រប់គ្រងមើលការខុសត្រូវលើកម្មករ កម្មការនីចំនួន ៣៧២នាក់ ទៅ៥០០នាក់។ ស្រីមុំ ចេះនិយាយ និងអាចប្រើប្រាស់ភាសាចិន បានថែមទៀតផង។
លើសពីនេះស្រីមុំ ក៏ជាកូនស្រីមានកតញ្ញូ និងជាបង្អែកគ្រួសារ។
មកដល់ពេលនេះ ស្រីមុំ មិនទាន់មានស្វាមី ហើយនៅមើលថែឪពុកម្តាយដែលមានវ័យចំណាស់ អនុញ្ញាតឱ្យបងសូមទោស ស្រីមុំ ដែលបទសម្ភាសន៍របស់បងធ្វើឱ្យមានភាពសៅហ្មងចូលរំខានជីវិតប្អូនស្រីដែលធ្លាប់តែស្ងប់សុខ និងរីករាយ។ បំណងបទសម្ភាសន៍មិនចង់អួតអាងរឿងប្រាក់ខែប្អូនទេ តែបងចង់រំលេចនូវស្មារតីអភិវឌ្ឍន៍សមត្ថភាព និងការប្រឹងប្រែងរបស់ប្អូន ដល់ស្ត្រី និងយុវជនខ្មែរយើង ឱ្យគេយកគំរូតាមប្អូន។ តែសោកស្តាយបងប្អូនមួយចំនួន បែរយករឿងនេះជាន់ឈ្លីជីវិតប្អូនទៅវិញ។

សូមមនុស្សខ្មែរមួយចំនួនរៀនរស់ក្នុងតម្លៃសីលធម៌ កុំយកតម្លៃជីវិតរបស់អ្នកដទៃ មកជាន់ឈ្លីជាការកម្សាន្តអារម្មណ៍របស់ខ្លួន៕ អត្ថបទ រូបភាព Vann Saray អរគុណសន្តិភាព