ភ្លៀងខ្យល់កន្រ្តាក់ខ្លាំងធ្វើឱ្យបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន២០ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤២នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុបណ្តាលមកពីមានភ្លៀងខ្យល់កន្រ្តាក់ខ្លាំងធ្វើឱ្យបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន២០ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ
(១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
(២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
(៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
(៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បច្ចប្បន្នក្រុមការងារបច្ចេកទេសអគ្គីសនីកម្ពុជាកំពុងតែធ្វើការពិនិត្យ ដើម្បីផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕ អរគុណសន្តិភាព