មកដឹងពីថវិកាចំណាយសាងសង់ផ្លូវល្បឿនលឿនទាំង៣ របស់កម្ពុជា
មកដឹងពីថវិកាចំណាយសាងសង់ផ្លូវល្បឿនលឿនទាំង៣ របស់កម្ពុជា ៖
១- ផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ព្រះសីហនុ) បានចំណាយទឹកប្រាក់ប្រមាណ ២០០០ លានដុល្លារអាមេរិក ក្នុងប្រវែង ១៨៧ គីឡូម៉ែត្រ និងបានដាក់ដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
២- ផ្លូវល្បឿនលឿនទី២ (ភ្នំពេញ-ក្រុងបាវិត) មានប្រវែងជាង ១៣០ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនឹងចំណាយប្រមាណ ១៣០០លានដុល្លារអាមេរិក
៣- គម្រោងផ្លូវល្បឿនលឿនមួយទៀត (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចរាល់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនឹងចំណាយប្រមាណ ៤ ០០០ លានដុល្លារអាមេរិក មានប្រវែង ៤០០គីឡូម៉ែត្រ៕ (ប្រភព សសយក រាជធានី)អរគុណសន្តិភាព




