ក្លឹប ស សីគុនខ្មែរ មានទឹកមាត់លេប ក្រោយឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភក្នុងមួយខែ១លាន រយៈពេល២ឆ្នាំ


ដោយមើលឃើញពីការខ្វះខាតនិងជួបនូវវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប(ស សីគុនខ្មែរ )ដែលស្ថិតនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភក្លិបស សី គុនខ្មែរ មួយខែ១លាន រយៈពេល២ឆ្នាំ និងបានសរសេរក្នុងបណ្តាញសង្គមយ៉ាងដូចនេះថា៖ ក្នុងនាមខ្ញុំជាអ្នកគាំទ្រ ផ្សព្វផ្សាយ ថែរក្សានិង អភិរក្ស គុនខ្មែរមួយរូប លោកឧកញ៉ា ស្រីចាន់ថន សម្រេចថានិងជួយឧបត្ថម្ភដល់ក្លឹប(ស សីគុនខ្មែរ)ក្នុង១ខែ​១លាន​រៀលរយៈពេល២ឆ្នាំ ព្រមទាំងឧបត្ថម្ភការសាងសង់ និងសម្ភារៈហ្វឹកហាត់ដល់ក្លឹបនេះឲ្យមានភាពសមរម្យជាងមុន នឹងបណ្ដុះបណ្ដាលនូវធន់ធានកីឡាករឱ្យកាន់តែខ្លាំងក្លានិងមានភាពធន់មួយកម្រិតទៀត។

ជាមួយគ្នានេះដែរ លោកឧកញ៉ា អំពាវនាវអោយពុកម៉ែបងប្អូន អាចចូលរួមបាននូវការឧបត្ថម្ភដល់ក្លឹបមួយនេះជាមួយលោកក៏បានដើម្បីរួមចំណែក ក្នុងការផ្សព្វផ្សាយ ថែរក្សា និងលើកកម្ពស់ នូវវិស័យគុនខ្មែររបស់យើងផងដែរ។ ការសាមគ្គី គឺជាកម្លាំងដ៏ខ្លាំងក្លាមួយ និងនាំមកនូវភាពជោគជ័យ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង