លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ៖ គុនខ្មែរយេីងនឹងមានឈ្មោះល្បីល្បាញរន្ទឺនាពេលខាងមុខនេះ​

ភ្នំពេញ: ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៣​ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអង្គភាពសារព័ត៌មានMTV​ និង​លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក​ ដោយក្នុងនោះលោកឧកញ៉ាបានមាន​ប្រសាសន៍ថា លោក​នឹងខិតខំប្រឹងប្រែងជួយ​បន្តការផ្សព្វផ្សាយ ដើម្បីស្វែងរកការគាំទ្រ និងទទួលស្គាល់​គុនខ្មែរយេីង​ នៅលេីឆាក​អន្តរជាតិ​ និង​ជួយអភិវឌ្ឍគុនខ្មែរ​ឱ្យមានឈ្មោះល្បីល្បាញខ្ទរខ្ទារ​ជុំវិញពិភពលោក​។

លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ មានប្រសាសន៍ថា លោកពិតជា​អរគុណ​ខ្លាំងណាស់​ ដែលលោក​ឧកញ៉ា​ អ្នក​ឧកញ៉ា​ លោក​ លោកស្រី បានរួម​គ្នាលេីក​តម្កេីន​គុនខ្មែរ​យេីង​ ហេីយលោកសង្ឃឹមថា​ លោក​ឧកញ៉ា​ អ្នក​ឧកញ៉ា​ លោក​ លោកស្រី​ នៅតែបន្ត​សកម្មភាព​នេះ​ ជា​រៀងរហូត​។

លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ បានបញ្ជាក់ថា​ ​ នេះជាមហិច្ឆតានៃគោលដៅរបស់ខ្មែរយើង ដែលត្រូវតែខិតខំដើរឱ្យដល់កម្រិតពិភពលោក​ ហេីយ យើងត្រូវរៀបចំគុនខ្មែរ អោយមានស្តង់ដារតែមួយ ជា​លក្ខណៈអន្តរជាតិ​។ ហេីយកន្លងមកនេះ លោកបានកំណត់គោលដៅជាច្រេីនកន្លងមក ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងអភិរក្សគុនខ្មែរយេីង​ ទៅកាន់ឆាកអន្ដរជាតិ ពេលនេះពេលនេះលោកកំពុងបង្កើនគុណភាពគ្រូបង្វឹក​ ក៏ដូចជា​កីឡាករគុនខ្មែររបស់កម្ពុជាយេីងឱ្យមានសមត្ថភាពរឹងមាំ ដើម្បីទៅចូលរួម​ប្រកួតលេីឆាក​ជាតិ និងអន្ដរជាតិ។

អត្ថបទដែលជាប់ទាក់ទង