តំណាងអយ្យការអនុញ្ញាតឱ្យមេធាវីក្លែងក្លាយម្នាក់ត្រឡប់ទៅផ្ទះវិញ ក្រោយព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញឃាត់ខ្លួន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនបុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណីបានចែករំលែក (share) ពត៌មានមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ដោយបានសរសេរសំណេរ មានខ្លឹមសារថា “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដែលខ្លឹមសារនេះ បានប្រើឋានៈក្លែងធ្វើអោយប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសាកសួរបុគ្គលឈ្មោះ ជា ដូ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យបានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណៈ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕



