ដុតបំផ្លាញសម្ភារៈវត្ថុតាងក្លែងក្លាយ ដែលរំលោភកម្មសិទ្ធិបញ្ញាក្រុមហ៊ុនបារី ESSE ប្រមាណជាង៤០តោន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ដុតបំផ្លាញសម្ភារៈវត្ថុតាងក្លែងក្លាយ ដែលរំលោភកម្មសិទ្ធិបញ្ញាក្រុមហ៊ុនបារី ESSE ប្រមាណជាង៤០តោន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ដុតបំផ្លាញសម្ភារៈវត្ថុតាងក្លែងក្លាយខូចគុណភាពនៃករណីបទល្មើសរោងចក្រផលិត ESSE ក្លែងក្លាយ ប្រមាណជាង៤០តោន នៅ ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៣នេះ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពីមានការស្នើរសុំពីក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក គណៈកម្មការប្រចាំងបទល្មើសសេដ្ឋកិច្ច ដែលដឹកនាំដោយកម្លាំងនាយកដ្ឋាន បានចុះបង្រ្កាបនូវទីតាំងលួចផលិតបារីក្លែងក្លាយ (ESSE) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ លោកបន្តទៀតថា ក្នុងការចុះបង្រ្កាប កម្លាំងជំនាញបានដកហូតសម្ភារៈបម្រើឲ្យការផលិតនូវបារីក្លែងក្លាយ និងបានរំលោភទៅលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុនពិតប្រាកដមែន បន្ទាប់មកក៏បានចងក្រងជាសុំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីច្បាប់ រហូតមានចេញជាសាលក្រមមុនអង្គសេចក្តីតាមសំណើររបស់ក្រុមហ៊ុន ធ្វើការដុតបំផ្លាញចោលនូវបារី និងសម្ភារៈផលិតបារីក្លែងក្លាយនៅថ្ងៃនេះ។
ពាក់ព័ន្ធជាមួយវត្ថុតាងដែលរឹបអូសបាន និងដុតបំផ្លាញនៅថ្ងៃនេះមានចំនួន ១៥មុខក្នុងនោះរួមមាន៖ កន្ទុយស្នោបារីដើមតូច ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី ក្រដាសរ៉ូឡូមូរបារីដើមតូច ថង់ផ្លាស្ទិចស្រោបសុងបារី ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី ក្រដាស់រ៉ូឡូអាលុយមីញ៉ូម សសៃថ្នាំជក់(កេស) សសៃថ្នាំជក់(ការ៉ុង) សម្បកកេស ក្រដាសមូរកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាកESSE(មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច។ សម្ភារៈសម្រាប់បំរើការផលិតផលក្លែងក្លាយសរុបប្រមាណចំនួន ៤២,៤៦៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង