អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហាញអំពីចំណងផ្លូវច្បាប់ទាក់ទងនឹងគណបក្សភ្លើងទៀនដែលមានការពាក់ព័ន្ធនឹងទណ្ឌិត គឺគណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះជាអំពើល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សនេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។ យោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស៕ អរគុណសន្តិភាព