សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្រ្តី នាអាណត្តិទី៧នេះ។ ហើយតំណេងនាយករដ្ឋមន្រ្តីថ្មី និងជំនួស ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្រ្តី នាអាណត្តិទី៧នេះ។ ហើយតំណេងនាយករដ្ឋមន្រ្តីថ្មី និងជំនួស ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នឹងកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលត្រូវចូលនិវត្តន៍។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្ដល់ឱកាសឱ្យ ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ ដោយសាររូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀតសម្ដេច ក៏ចង់បញ្ចប់ពាក្យចចាមអារ៉ាមនានា ជុំវិញវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនផងដែរ។
បើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ក្លាយជាតំណាងរាស្រ្តមណ្ឌលភ្នំពេញផងដែរ ដ្បិតមិនទាន់ស្បថចូលកាន់រដ្ឋសភា ដោយសារតែគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការក្តី។ ជុំវិញព័ត៌មាននេះ សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ ពីវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី ផងដែរ។
យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកាសែត ចេញពីគេហដ្ឋានសម្ដេច នារសៀលថ្ងៃទី២៦ កក្កដា។