Detail Top Banner

សមត្ថកិច្ចជំនាញ​ ក.ប.ប សាខាខេត្តតាកែវកម្ទេចចោលទំនិញពុំមានអនុលោមភាពប្រមាណជាង ២តោន

ខេត្តតាកែវ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ​ ក.ប.ប សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងដោយមានការអនុញ្ញាតិពីសំណាក់ព្រះរាជអាជ្ញា បានធ្វើការកម្ទេចចោលទំនិញពុំមានអនុលោមភាពចំនួន ២ ៧០០.៦៦គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ទំនិញខូចគុណភាពដែលសមត្ថកិច្ចជំនាញធ្វើការកម្ទេចចោលគឺសុទ្ធតែជាទំនិញដែលបានរកឃើញ និងដកហូតពីទីផ្សារកន្លងមក និងជាទំនិញងាយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ជាដើម។ សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចជំនាញ ក.ប.ប តែងតែឃ្លាំពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារ ឃ្លាំងស្កុក និងចែកចាយ សិប្បកម្ម ។ល។ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងអនុវត្តច្បាប់លើធុរកិច្ចជនដែលមិនគោរពច្បាប់ផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង