Detail Top Banner

ឈ្មួញខ្មែរសម្រុកទិញស្រូវដឹកទៅលក់ដល់ផែស្រូវប្រឡាយទាហាន នៃស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍កម្ពុជា.វៀតណាម ស្ថិតនៅក្នុងភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ បើតាមប្រភពពឍិអាជីវករខ្មែរ បានប្រាប់ឲ្យដឹងថា ឈ្មួញវៀតណាមចូលមកទិញស្រូវខ្មែរយើងដល់ផែកាណូតប្រឡាយទាហាន ដោយស្រូវមានតម្លៃគួរសម ហើយស្រូវIR K56 វៀតណាមទិញក្នុង១គីឡូក្រាមតម្លៃ៧,០០០ដុង ស្មើនឹង ១,៣៤០រៀល ក្នុង១គីឡូក្រាម។
ឈ្មួញវៀតណាមសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៃស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្ថិតនៅក្នុងភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ដោយក្នុង១ថ្ងៃមានកាណូតប៉ុកចៃធំៗចាប់ពី២០ទៅ៣០គ្រឿង ចូលមកនាំស្រូវចេញទៅប្រទេសវៀតណាម ចាប់ពី៦០តោនទៅ៧០០តោនក្នុង១ថ្ងៃនៅក្នុងពាក់កណ្តាលខែកក្កដាដល់ពាក់កណ្តាលខែសីហានេះ។
ប្រភពពីសមត្ថកិច្ច ក៏បានឲ្យដឹងដែរថា រយៈពេលខែនេះ បើគិតមកដល់ថ្ងៃទី១៣ ខែសីហានេះ តម្លៃស្រូវ IR K.៥៦ គឺមានតម្លៃល្អគួរសម គឺក្នុង១គីឡូក្រាមស្រូវស្ងួតវៀតណាម ទិញពីចន្លោះ៧,០០០ដុងស្មើនឹងប្រាក់រៀលខ្មែរ១,៣៤០រៀល ក៏ប៉ុន្តែមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ស្រូវ IR K.៥៦ វៀតណាមទម្លាក់តម្លៃបន្តិច នៅចន្លោះត្រឹម១,៣០០រៀលក្នុង១គីឡូក្រាម។
ប្រភពដដែលបន្តថា ជាមធ្យមឈ្មួញនាំស្រូវចេញទៅប្រទេសវៀតណាមក្នុង១ថ្ងៃ ចាប់ពី៦០០តោនទៅ៧០០តោន។ ចំណែកស្រូវប្រាំង ក្នុងខេត្តស្វាយរៀង បានច្រូតកាត់ប្រមូលផលអស់បណ្តើរៗហើយ ចំពោះស្រូវដែលកំពុងនាំចេញ គឺនាំមកពីបណ្តាខេត្តនានា គឺខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
បុរសម្នាក់ដែលជាអាជីវករដឹកស្រូវមកពីខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា ពួកគាត់ដើរប្រមូលទិញស្រូវពីកសិករផ្ទាល់នៅខេត្តកំពង់ធំ ដោយស្រូវIR K.៥៦ (ស្រូវស្ងួត) ក្នុង១គីឡូក្រាមតម្លៃ១,២៧០រៀល រួចយកមកដល់ផែកាណូតប្រឡាយទាហាន វៀតណាមទិញក្នុង១គីឡូក្រាមចន្លោះពី៧,០០០ដុង ស្មើនឹង១,៣០០រៀលទៅ១,៣៤០រៀល ហើយក្នុងរថយន្តយីឌុប១គ្រឿង ដឹកបានត្រឹមតែ២៣តោនទៅ២៥តោនប៉ុណ្ណោះ បើគិតពីថ្លៃដឹក ថ្លៃកម្មករ និងថ្លៃផែថ្លឹង ស្ទើរតែគ្មានចំណេញនោះទេ គឺចំណេញតិចតួចណាស់។
ទោះបីជាយ៉ាងណា លោក សុខ សុទ្ធាវុធ ក៏បានមានប្រសាសន៍ដែរថា គិតចាប់ពីថ្ងៃ១ ខែសីហា រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ អាជីវករនាំស្រូវចេញទៅប្រទេសវៀតណាម តាមច្រកនៃផែប្រឡាយទាហាន បានចំនួន​១០,៨២០​តោន ហើយជាមធ្យមស្រូវក្នុង១គីឡូក្រាម គឺតម្លៃ១១០០រៀល៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង