ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បើកភ្លើងខៀវចំពោះសំណើស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc
ភ្នំពេញ ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣ នេះ។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបតាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានៅប្រទេសកម្ពុជានាចុងឆ្នាំនេះពេលដែលលោកមកកាន់ប្រទេសកម្ពុជា»៕ អរគុណសន្តិភាព