កីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៃព្រឹត្តិការណ៍ World Martial Art Union នៅសាធារណរដ្ឋកូរ៉េ
កូរ៉េខាងត្បូង៖ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើឡើងពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីគុនល្បុក្កតោ ៥រូបចូលរួម គឺមានកីឡាករ ពេជ្រ ពន្លឺ, រុន សាលីត, ធួន ណារ៉ាក់, ឈើន វណ្ណរិទ្ធ និងកីឡាការិនី សេន សាហ្វីរ៉ា ព្រមទាំងគ្រូបង្វឹកលោក អឿន រស្មី ។
ចំពោះលទ្ធផល នៃការប្រកួត កីឡាករ ឈើន វណ្ណរិទ្ធ និង រុន សាលីត ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាគូបុរស Weapon, កីឡាករ ធួន ណារាក់ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្ដជនបុរស Weapon, កីឡាការិនី សេន សាហ្វីរ៉ា ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជននារី Weapon និងកីឡាករ ពេជ្រ ពន្លឺ ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជនបុរស Bare Hand ។
លោក អ៊ួ តារា បន្ដថា បេសកកម្មលើទឹកដីកូរ៉េខាងត្បូងនេះ គឺមានកម្មវិធីធំៗ ៣ ទី១-ចូលរួមកិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union ក្នុងនាមកម្ពុជា គឺជាសមាជិក World Martial Arts Union ។ ទី២-ចូលរួមកិច្ចប្រជុំសមាជិកគណៈកម្មាធិការក្បាច់គុនជាប់ក្នុងបញ្ជីភណ្ឌមរតកវប្បធម៌អរូបីមនុស្សជាតិ និងទី៣-ការបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ៕ by FN