Detail Top Banner

ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរពេទ្យ​​ប៊ីធនកម្ពុជា ដោយមូលហេតុព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់នៅក្នុងមន្ទីរពេទ្យ និងមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យា


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចបិទ​មន្ទីរពេទ្យ ប៊ីធនកម្ពុជា ព្រោះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពតាមកិច្ចសន្យា។


តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានទទួលបានកាលពីវេលាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា«ការសម្រេចបិទ​​ដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤ អនក្រ.បក ស្តីពី បែបបទ និងល័ក្ខខ័ណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មីព របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣»។


ប្រភពបានឲ្យដឹងថា មានស្ត្រី​ម្នាក់​ជា​ជន​ជាតិ​ចិន​បន្ទាប់ពី​មិន​ស្រួលខ្លួន​ហូបបាយ​មិនបាន​ក៏​ធ្វើ​ដំណើ​រ​ទៅ​មន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដើ​ម្បី​ពិនិត្យ​សុខភាព​ ខណៈ​លោកគ្រូ​ពេទ្យ​ក៏បាន​ដាក់​សា​រ៉ូម​​ចំនួន​២​កំ​ផ្លោក ស្រាប់តែ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែម្ដង​។


ហេតុការណ៍​នេះ​កើតឡើង​ការលពី​វេលា​ម៉ោង២រសៀល​ថ្ងៃ​ទី១៨ ​ខែសីហា​ ឆ្នាំ២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​នៅមុន​ពេល​កើត​ហេតុ មាន​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ចិន​បាន​ចូលទៅក្នុង​មន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយ​ប្រាប់​ពេទ្យ​ថា​រូប​ខ្លួន​ហូបបាយ​មិន​ចូល​ទេ​បន្ទាប់ពី​ប្រាប់​លោកគ្រូ​ពេទ្យ​រួចហើយ​លោកគ្រូ​ពេទ្យ​ខាងលើ​ក៏បាន​ដាក់​សា​រ៉ុ​ម​បាន​ចំនួន​២​កំ​ផ្លោក ស្រាប់តែ​ស្លាប់​ភ្លាមៗ​នៅក្នុង​មន្ទីរពេទ្យ​នោះ​តែម្តង ។


ភ្លាមៗ​នោះ​ក៏បាន​នាំគ្នា​រាយការណ៍​ទៅដល់ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​កោសល្យវិច័យ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង