Detail Top Banner

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ហើយករណីផ្ទុះអាវុធកាលពីព្រឹក

ខេត្តព្រះសីហនុ៖ ករណីផ្ទុះអាវុធក្នុងក្រុងព្រះសីហនុ ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣នាព្រឹកមិញនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃដដែល សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ហើយ និងដកហូតបានសម្ភារៈវត្ថុតាងមួយចំនួន និងកំពុងបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលព្យាយាមបើករថយន្តរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យនាល្ងាចនេះថា ករណីផ្ទុះអាវុធបង្កឡើងដោយជនសង្ស័យមួយក្រុមនៅក្រុងព្រះសីហនុ គឺជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា ក្រោយកើតហេតុកម្លាំងនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការដេញបង្ក្រាបជនល្មើស នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ម្តុំជិតរង្វង់មូលតោ២ ហើយគិតមកត្រឹមល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាល ជួយរំដោះបានជនរងគ្រោះជាជនចិនដូចគ្នាចំនួន ៣នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ទៀតថា ការបង្ក្រាបករណីចាប់ជំរិតនេះក្រៅពីការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលក៍បានដកហូតកាំភ្លើង១ដើម និងរថយន្តចំនួន២គ្រឿង ព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងនគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់បក្ខពួកនៅដែលសេសល់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង