មេក្លោងគ្រឿងញៀន Chen Hsin Han ដែលក្រុមប្រដាប់អាវុធរំដោះនៅខេត្តសៀមរាបចាប់បានវិញហើយ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរជាតិបានប្រាប់ថា ទណ្ឌិតជាមេក្លោងជួញដូរគ្រឿងញៀន (ជនជាតិចិន) ដែលក្រុមប្រដាប់អាវុធចូលរំដោះកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបនោះ គឺចាប់ខ្លួនបានមកវិញហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ ហើយបក្ខពួកម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ ប្រភពបន្តថា ទណ្ឌិតដែលចាប់ខ្លួនឈ្មោះ Chen Hsin Han អាយុ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕ អរគុណសន្តិភាព