ប្រទេសថៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនហ្វ៊េសប៊ុក
ថៃ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ លោក ចៃវុធ ថាណាកាម៉ានុសន (Chaiwut Thanakamanusorn) នឹងស្នើសុំដីកាតុលាការនៅចុងខែនេះ ដើម្បីបិទសេវាកម្មបណ្តាញសង្គមហ្វ៊េសប៊ុក (Facebook) ក្នុងប្រទេសថៃ ដោយចោទប្រកាន់ទៅលើប្រតិបត្តិករនេះថា មិនបានបិទការផ្សាយពាណិជ្ជកម្មក្លែងបន្លំដែលបង្កឱ្យមានការខូចខាតយ៉ាងធំធេងដល់ប្រជាជន។
ដូចដែលត្រូវបានរាយការណ៍ដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា ការផ្សាយពាណិជ្ជកម្មក្លែងបន្លំ រួមមានការអញ្ជើញឱ្យចូលរួមក្នុងគម្រោងវិនិយោគដែលសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់ដែលមិនគួរឱ្យជឿជាមួយនឹងការប្រើប្រាស់មនុស្សល្បីៗ និងអ្នកវិនិយោគជោគជ័យ ដោយមានភ្ជាប់ជាមួយនឹងនិមិត្តសញ្ញារបស់គណៈកម្មការមូលបត្រ និងផ្សារហ៊ុនថៃ។
លោក ចៃវុធ បាននិយាយថា វាក៏មានការផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលដែលមិនត្រូវបានចែកចាយ ឬចែកចាយមិនបានត្រឹមត្រូវផងដែរ។
មានជនរងគ្រោះប្រហែល ២០០.០០០នាក់ដោយសារការផ្សាយពាណិជ្ជកម្មក្លែងបន្លំបែបនេះនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក ហើយការខូចខាតរបស់ពួកគេមានលើសពី ១០០ប៊ីលានបាត (២,៣៨ប៊ីលានដុល្លារអាម៉េរិក)៕ by AKP