ឯកឧត្តម សាយ សំអាល់ ៖ គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ …
ភំ្នពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា៖ «គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច»៕