បទពិសោធន៍មួយនៃការបោសសម្អាតគ្រាប់មីននៅកម្ពុជា!
ខេត្តពោធិ៍សាត់៖ ហានិភ័យនៃគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់មីននៅពេលកំពុងប្រតិបត្តិការ ក្នុងនោះធម្មជាតិខ្លះក៏បន្ថែមការលំបាកនិងបន្ថែមគ្រោះថ្នាក់ដល់មនុស្សលោកដែរ! ។ ករណីស្ថានភាពគ្រាប់មីនស្ថិតនៅពីក្រោមឫសឈេីបែបនេះ ប្រសិនជាអ្នកឯកទេសបោសសម្អាតមិនបានអនុវត្តមុឺងម៉ាត់តាមនីតិវិធីប្រតិបត្តិការនោះទេ គ្រាប់មីននេះអាចនឹងផ្ទុះឡេីង។ តាមធម្មតាម៉ាសុីនរាវមីន ឱ្យសញ្ញាសំឡេងសង្ស័យមានលោហធាតុនៅចំនុចនេះ ក្នុងករណីដែលអ្នកឯកទេសចាប់ផ្តេីមកកាយដីរកគោលដៅនៃលោហធាតុបង្កសំឡេង ពេលនោះនឹងជួបឧបសគ្គឫសឈេីនេះ ហេីយក្នុងករណីដែលអ្នកឯកទេសព្យាយាមយកឧបសគ្គឫសឈេីចេញ កាត់ដោយរណាឬកាប់ដោយពូថៅ ពេលនោះកំលាំងសង្កត់លេីគ្រាប់មីនកំរិតណាមួយនោះ នឹងអាចបង្កឱ្យគ្រាប់មីននេះផ្ទុះឡេីងភ្លាម!! ករណីបែបនេះធ្លាប់បង្កគ្រោះថ្នាក់ស្លាប់ឬរបួសអ្នកដោះមីននៅអង្គភាពខ្លះកន្លងមកដែរ! ។
ក្នុងរូបភាពនេះអ្នកឯកទេសរបស់យេីងមានជំនាញច្បាស់លាស់និងមានការប្រុងប្រយត្ន័ខ្ពស់ទេីបរុករកគ្រាប់មីននេះឃេីញ និងកំទេចគ្រាប់មីននេះចោលដោយសុវត្ថិភាព! (គ្រាប់មីននេះរកឃេីញនៅទិសខេត្តពោធិ៍សាត់)៕ អនុសាសន៍ឯកឧត្តម ហេង រតនា