ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិលើក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់អ្នកផ្សាយព័ត៌មានទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិលើក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់អ្នកផ្សាយព័ត៌មានទូទាំងប្រទេស ដើម្បីលើកតំកើងតម្លៃអ្នកសារព័ត៌មាននូវគុណភាពផ្សាយព័ត៌មានកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារ ។
នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ជំនាញគ្រប់គ្រង នឹងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន” ជូនដល់អ្នកសារព័ត៌មានដែលជាសិក្ខាកាមសរុបប្រមាណ ៣៨១នាក់៕ អគុណសន្តិភាព