សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលសហការគ្នាយ៉ាងសស្រាក់សស្រាំអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​ កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ​ ក្នុងការអន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញសង្គម នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចបានអំពាវនាវ ឱ្យបងប្អូន​ អ៊ំពូមីង​ លោកយាយ​លោកតា មេត្តាចូលរួមសហការ​ និងចាកចេញពីទីកន្លែងជន់លិច​ទៅកាន់ទីទួលសុវត្ថិភាព​ ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ​ ជាពិសេសកូនចៅតូចៗ​ឱ្យនៅឆ្ងាយពីទឹក​ ឬទីកន្លែងហានិភ័យនានា៕ by FN

អត្ថបទដែលជាប់ទាក់ទង