ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជា ក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដែលពិភពលោក ទាំងមូលបានរៀបចំក្នុងគោលបំណង អបអរសាទរ កីឡា
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងថា តាមរយៈការរៀបចំ ទិវាដើរ ពិភពលោកនៅពេលនេះ បានធ្វើឱ្យ ប្រទេស កម្ពុជា ក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដែលពិភពលោក ទាំងមូលបានរៀបចំក្នុងគោលបំណង អបអរសាទរ កីឡា សម្រាប់ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង វិបត្តិពិភព លោកចំពោះភាពអសកម្មនៃរាងកាយ។ ឯកឧត្តម បានបន្ថែមថា៖ «ជាង៣ទសវត្សរ៍មកហើយ មនុស្សរាប់លាននាក់មកពីជាង១៦០ប្រទេស បាន បង្កើតទម្លាប់ជួប ជុំដើរ ជុំគ្នានៅរៀងរាល់ថ្ងៃ អាទិត្យ សប្ដាហ៍ទី១ នៃខែតុលា។ សកម្មភាពនេះ ត្រូវបាន អនុវត្តទៀងទាត់ជាង៣ ទសវត្សរ៍រហូតមាន ការ ទទួល ស្គាល់ ពីសមាគមពិភពលោកកីឡា សម្រាប់ ទាំងអស់គ្នា ហើយបានសម្រេចបង្កើត ទិវានេះ ឡើង ដោយដាក់ ឈ្មោះថា«ទិវាដើរពិភព លោក»នៅឆ្នាំ ១៩៩១ នាទីក្រុងឡូសាន ប្រទេសស្វ៊ីស»៕ អគុណសន្តិភាព