ក្នុងរយៈពេលជិត ៦ខែការនាំចេញផលនេសាទរបស់ប្រទេសមីយ៉ាន់ម៉ារកចំណូលបានជាង ២៨២ លានដុល្លារ
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបាន ២៨២,៤៥ លានដុល្លារអាមេរិកពីការនាំចេញផលិតផលនេសាទក្នុងរយៈពេលជិតប្រាំមួយខែនៃឆ្នាំសារពើពន្ធ ២០២៣-២០២៤។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ប្រាក់ចំណូលពីការនាំចេញផលិតផលជលផលរវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំនេះគឺធ្លាក់ចុះបើធៀបនឹងឆ្នាំសារពើពន្ធ ២០២២-២០២៣ គឺមានចំនួន ៣២២,៧៣ លានដុល្លារអាមេរិក។
ក្រសួងបាននិយាយថាក្នុងអំឡុងពេលនោះ ការនាំចេញសរុបរបស់ប្រទេសមានតម្លៃជាង ៧,៣ ពាន់លានដុល្លារអាមេរិក។ យោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា ភាគច្រើននាំចេញផលិតផលកសិកម្ម សត្វ សារធាតុរ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួនរួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា៕ by AKP