មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យជំរុញការផ្តល់សេវាកម្មឱ្យបានល្អនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

មន្ទីរទេសចរណ៍ខេត្តឧត្តរមាន ជ័យ បានណែនាំឱ្យតំបន់ប្រាសាទ បុរាណ ឬរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត ត្រូវពង្រឹងការថែរក្សាអនាម័យបរិស្ថាននិងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៣នេះ។ លោកស្រី ធិននី មុនីរស្មី ប្រធាន មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អនុវត្តតាមការណែនាំពីរដ្ឋបាលខេត្តឧត្តរមានជ័យ ឱ្យមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសតាមទីវត្តអារាមត្រូវត្រៀមលក្ខណៈសម្បត្តិ និងថែរក្សាអនាម័យបរិស្ថាន ឱ្យមានរបៀបរៀបរយ ដើម្បីទទួល បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទីចូលមកកាន់វេន ក្នុងឱកាសនៃពិធីភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ។
លោកស្រីបន្តថា ទន្ទឹមនឹងការចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌ មន្ទីរទេសចរណ៍ខេត្ត ក៏បានណែនាំដល់រមណីយដ្ឋានទេសចរណ៍នានាឬតំបន់មានសក្តានុពល នៅក្នុងខេត្ត ត្រូវត្រៀមខ្លួន ទាំងការរៀបចំទីតាំង រក្សាអនាម័យបរិស្ថាន ជាពិសេសការផ្តល់សេវាកម្មដ៏មានគុណភាព ល្អប្រសើរ ដល់ភ្ញៀវទេសចរដែលបានអញ្ជើញទៅកម្សាន្តនៅក្នុងតំបន់របស់ខ្លួន។ លោកស្រីថា ខេត្តឧត្តរមានជ័យ មានប្រាសាទបុរាណ ជាតំបន់ទេសចរណ៍ និងរមណីយ ដ្ឋានទេសចរណ៍ធម្មជាតិប្រមាណ ៤០កន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តជាហូរហែក្នុងឱកាសពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជារៀង រាល់ឆ្នាំ។ ក្នុងនោះអ្នកទេសចរទាំង អស់ អាចទៅកម្សាន្ត សម្រាកលម្ហែនិងពិសាអាហារនៅតាមភោជនីយ ដ្ឋាននៅតាមតំបន់ទាំងនោះ ដោយមិនបារម្ភពីការដំឡើងថ្លៃសេវាអ្វីទាំងនោះឡើយ។
ពាក់ព័ន្ធនឹងពេលបុណ្យ ភ្ជុំបិណ្ឌគឺគាត់ចូលចិត្តទៅលេងនៅតំបន់ធម្មជាតិ កន្លែងណាដែលមានទឹកនិងធម្មជាតិច្រើន ក្នុងនោះយើងមានតំបន់ធម្មជាតិចំនួន៦កន្លែងដែលគាត់ចូលចិត្តទៅលេង និងតំបន់ប្រាសាទបុរាណគឺគាត់ចូល ចិត្តទៅខាងប្រាសាទតាមាន់ និងប្រាសាទតាក្របី។ តាមពិតតំបន់គោលដៅទេសចរណ៍នៅក្នុងខេត្តឧត្តរមានជ័យគឺមានច្រើន ប៉ុន្តែកន្លងមកយើងកំណត់តែ៤២កន្លែងទេ ដែលទេសចរគាត់អាចទៅកម្សាន្តបាន ដោយសារតំបន់មួយចំនួន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពិបាកធ្វើដំណើរចូលទៅកាន់តំបន់នោះ មានផលពិបាកច្រើន អ៊ីចឹងទេចំនួន៤២កន្លែងនេះ គឺយើងកំណត់ថាគោលដៅថាគឺមានភ្ញៀវដែលគាត់ទៅលេង។ ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរ មានជ័យ បានសំណូមពរដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ សូមអញ្ជើញចូលមកកម្សាន្តនៅក្នុងតំបន់ទេស ចរណ៍នានា ក្នុងទូទាំងខេត្តឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពបងប្អូនប្រជា ពលរដ្ឋក្នុងសហគមន៍ និងចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាពទេសចរណ៍ក្នុងសហគមន៍ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕ by AKP

អត្ថបទដែលជាប់ទាក់ទង