ឯកឧត្តម សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន និងទប់ស្កាត់ការចូលមកតាំងទីលំនៅថ្
ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការអភិវឌ្ឍតំបន់រុនតាឯក និង ពាក់ស្នែង នៅថ្ងៃទី១១ ខែតុលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន និងទប់ស្កាត់ការចូលមកតាំងទីលំនៅថ្មី។ ទន្ទឹមនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក ពាក់ស្នែង ឱ្យបានឆាប់រហ័ស និងមិនអនុញ្ញាតិឱ្យមានចរន្តលក់ដូរជាដាច់ខាត។ឯកឧត្តមរដ្ឋមន្រ្តីស្នើក្រសួងបរិស្ថានដាំកូនឈើឡើងវិញ នៅទីតាំងដែលប្រជាពលរដ្ឋបានរើចេញ និងនៅតំបន់រុនតាឯក៕ by AKP