លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថាឆ្លងកាត់នូវពិធីបុណ្យសមុទ្រលើកនេះសម្រាប់ខេត្តកែប ជំរុញនិងលើកកម្ពស់ឱ្យវិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀត

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថាឆ្លងកាត់នូវពិធីបុណ្យសមុទ្រលើកនេះសម្រាប់ខេត្តកែប ជំរុញនិងលើកកម្ពស់ឱ្យវិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀត តាមរយៈការបញ្ជ្រាបបន្ថែមទៅកាន់អ្នកទេសចរ អំពីសក្តានុពលដែលខេត្តមានក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ។
លោក សុខ សូកេន បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះទាំងពេលថ្ងៃ និងពេលយប់រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីក៏បានរំពឹងថា បុណ្យសមុទ្រឆ្នាំនេះនៅ ខេត្តកែប​ នឹងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយនិងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំពីសំណាក់អ្នកចូលរួមមកគ្រប់ពីមជ្ឈដ្ឋានយ៉ាងច្រើនកុះករផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថាសម្រាប់ពិធីបុណ្យសមុទ្រមិនថា ខេត្តកែប នោះទេអ្វីដែលស្ថិតនៅក្នុងគោលបំណងនៃការបង្កើតឱ្យមានឡើងនូវពិធីបុណ្យសមុទ្រនៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤ ដែលតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តនីមួយៗ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថាកន្លងទៅដើម្បីឱ្យពិធីបុណ្យជាតិមួយនេះអាចដំណើរការទៅបានដោយភាពសប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ រដ្ឋបាលខេត្តកែបបានប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសំណង់សិល្បការនានា ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងពេលរៀបចំពីធីបុណ្យសមុទ្រលើកនេះឱ្យមានភាពអធិកអធម។
លោកបន្តថារដ្ឋបាលខេត្តកែបនឹងរង់ចាំសហការជាប់ជានិច្ច ជាមួយគណកម្មការអន្តរក្រសួងជាពិសេសក្រសួងទេសចរណ៍ក្នុងភាពជាម្ចាស់ផ្ទះរាល់តម្រូវការនានាទៅតាមលទ្ធភាពដែលខេត្តកែបអាចធ្វើទៅបាន៕​ អគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង