Detail Top Banner

Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម

ឱសថCorticosteroid នេះមានទាំងទម្រង់ចាក់ លេប លាប និងហឺត។ ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖
•ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង
•លើសសំពាធឈាម ឬធ្វើអោយជំងឺលើសសំពាធឈាមដែលមានស្រាប់ពិបាកគ្រប់គ្រង
•ខ្សោយក្រពេញលើតម្រងនោម (Adrenal insufficiency) •ឡើងទំងន់ •លើសជាតិខ្លាញ់ •បណ្តាលអោយមានការចាល់ជាតិទឹកដែលបណ្តាលអោយហើម និងអោយប៉ះពាល់ដល់បេះដូង •ធ្វើអោយស្បែកស្តើង ងាយជាំ ងាយដាច់រលាត់ សង្វារ ឬដំបៅមិនងាយជា
•ធ្វើអោយមានជំងឺពុកឆ្អឹង ឬងាយបាក់ឆ្អឹងដោយឯកឯង •ធ្វើអោយថយចុះប្រព័ន្ធភាពស៊ាំដែលធ្វើអោយងាយឆ្លងមេរោគ
•ធ្វើអោយប្រែប្រួលផ្នែកអារម្មណ៏ ដូចជា ឆេវឆាវ រវើរវាយ ឬពេលខ្លះធ្លាក់ទឹកចិត្ត ដើម្បីជៀសផុតពីផលវិបាកទាំងអស់នេះអ្នកជំងឺមិនត្រូវប្រើប្រាស់ឱសថប្រភេទនេះដោយគ្មានការពិគ្រោះ និងវេជ្ជបញ្ជារពីគ្រូពេទ្យជំនាញឡើយ៕ ប្រភព មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង