កិច្ចប្រជុំប្រចាំ សប្ដាហ៍ទី១ និងលើកទឹសដៅសម្រាប់សប្ដាហ៍បន្ទាប់ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩និង២០នាទី ប៉ុស្តិ៍បានបើកកិច្ចប្រជ៉ំដែលមានខ្លឹមសារដូចខាងក្រោម៖
– ពង្រឹងការគ្រប់គ្រង និងវិន័យរបស់កងកម្លាំង ឯកសណ្ឋាន សក់ ក្រចក អាកប្បកិរិយា ការនិយាយស្ដី ការចុះវត្តមានប្រចាំថ្ងៃ ការសុំច្បាប់ និងការពន្យាច្បាប់អោយស្របតាមវិន័យ និងគោលការណ៍ច្បាប់។
– ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ២៦៥០
របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លង
កាត់ព្រំដែន។
– ពង្រឹងក្រុមប្រឹក្សាវិន័យ និងធ្វើរបាយការណ៍ពីលទ្ធផលរបស់ក្រុមប្រឹក្សាវិន័យរៀងរាល់ខែជាប្រចាំ។
– រឹតបន្តឹងកិច្ចការជំនាញ ការត្រួតពិនិត្យតាមច្រកទ្វារ និងក្នុងភូមិសាស្ដ្រ បង្ការទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា និងចៀសវាងការឃុបឃិតអំពើរខុសច្បាប់ដោយប្រការណាមួយ។
– អង្កេត ធ្វើបែបបទ និងត្រួតពិនិត្យទិន្នន័យក្នុងសាលាកប័ត្រអ្នកដំណើរឆ្លងដែន ផ្ទៀងផ្ទាត់មនុស្ស និងឯកសារដោយយកចិត្តទុកដាក់ និងសព្វជ្រុងជ្រោយ បង្ការទប់ស្កាត់រាល់ឯកសារក្លែងក្លាយ ឬប្រើប្រាស់ឯកសារអ្នកដទៃ ព្រមទាំងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធCBMSអោយបានសព្វគ្រប់ច្បាស់លាស់ ហាមផ្ដាច់ការប្រថាប់ត្រាគ្មានមនុស្ស ឬមិនបានបញ្ចូលក្នុងប្រព័ន្ធ ព្រមទាំងអនុញ្ញាតិចេញ-ចូលដោយគ្មានឯកសារស្របច្បាប់។
-ក្រើនរំលឹក ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីករាយសាយភាយអាវុធប្រល័យ ជៀសវៀងកុំអោយប្រទេសកម្ពុជាធ្លាក់ក្នុងចំណាត់ថ្នាក់ពណ៏ប្រេផះ។
– ក្នុងករណីប្រព័ន្ធCBMSមានបញ្ហា ឬដាច់ភ្លើង ដាច់អ៊ិនធើណេត ឬករណីផ្សេងៗ ត្រូវរាយការណ៍មកការិយាល័យច្រកទ្វារព្រំដែនជាបន្ទាន់។
– បន្តផ្សព្វផ្សាយ និងណែនាំអំពីខ្លឹមសារ និងការប្រើប្រាស់ប័ណ្ណព្រំដែន ព្រមទាំងគ្រប់គ្រង និងសរុបទិន្នន័យរាយការណ៍អោយបានត្រឹមត្រូវច្បាស់លាស់។
– បន្តការតាមដាន និងគ្រប់គ្រងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ ព្រមទាំងមុខសញ្ញាពួកប្រឆាំងជ្រុលនិយម ដោយប្រសិទ្ធភាពខ្ពស់
– សហការណ៍ឆែកឆេរ ត្រួតពិនិត្យមធ្យោបាយ ទំនិញ ស្វែងរកបទល្មើស និងរាយការណ៍អោយបានត្រឹមត្រូវ សព្វជ្រុងជ្រោយ។
– តាមដានសភាពការណ៍វិវឌ្ឍន៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងការផ្សព្វផ្សាយក្នុងគ្រូបរបស់ប៉ុស្ដិ៍ ដើម្បីពង្រឹងការអនុវត្តន៍អោយបានហ្មតចត់ ល្អប្រសើរ, កងកម្លាំងប៉ុស្ដិ៍ត្រូវយកចិត្តទុកដាក់ឆ្លើយតបក្នុង Group Whatsapp របស់ប៉ុស្ដិ៍អោយបានទាន់ពេលវេលា។
– បង្កើនចំណេះដឹងទូទៅ ជំនាញ ភាសារបរទេស និងបច្ចេកវិទ្យាកុំព្យូទ័រ(IT)ជាដើម ពិសេសចុងឆ្នាំនេះនឹងមានក្រុមការងាររបស់អគ្គនាយកដ្ឋាន អញ្ជើញមកធ្វើតេស្ដសមត្ថភាពតាមគ្រប់បណ្ដាប៉ុស្ដិ៍ ពិសេសភាសាវៀតណាម បើកងកម្លាំងណានៅតែមិនទាន់ចេះប្រើការបាន នឹងចាត់បញ្ជូនមករៀននៅនាយកដ្ឋានតែម្ដង។
-បន្តកិច្ចសហប្រតិបត្តិការណ៍ ជាមួយស្ថាប័ន ផ្សេងៗ និងភាគីជាមិត្ត។ កិច្ចប្រជុំសំណេះសំណាល និងសរុបការងារប្រចាំសប្តាហ៍៕ អរគុណសន្តិភាព