ទារកម្នាក់កើតមកមានអវៈយវៈខុសប្រក្រតីត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះឱ្យទទួលបានសុខភាពល្អ និងជីវិតប្រក្រតីវិញឡើងវិញ
ភ្នំពេញ៖ ប្រភពពីមន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និងលោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើក ដោយលើកទី១ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោរបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន លើកទី៣ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និងលើកទី៤គឺ ការវះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។
ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ៕ អរគុណសន្តិភាព



