ឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. តំណាង ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ និងព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ និងស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. តំណាង ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ និងព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ និងស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ។
យើងខ្ញុំទាំងអស់គ្នា ជាយុវជនបន្តវេន ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ព្រះបរមរតនកោដ្ឋ និងប្តេជ្ញាដង្ហែតាមគម្រូវីរភាពដ៏ថ្លៃថ្លានេះ ដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៕ អរគុណសន្តិភាព