សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដំណើរនៃការវិវត្តជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយរឹងមាំ និងមានមហិច្ចតាខ្ពស់ ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាព ក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អង្គមិទ្ទិញរំលឹកខួប ៧០ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) នៅមុខព្រះបរមរាជវាំង ។
សម្តេចធិបតីថ្លែងថា «ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំ ណូលខ្ពស់នៅឆ្នាំ២០៥០» ក្នុងស្មារតីនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយរបស់ខ្លួន ដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយនេះហើ យប្ដេជ្ញាសម្រេចចិត្តឲ្យបាននូវគោលដៅជាចម្បងនាយយុទ្ធសាស្ត្ររួមមាន៖
១.ការពារសន្តិភាពការពារឯករាជ្យអធិបតេយ្យ បូណភាពទឹកដីនិងរាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ទិតថេរ។
២.កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿននិងរឹងមាំដោយផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ប្រជាជនមានជីវ ភាពសំបូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិ យសសេចក្តីថ្លៃមនោនិងមានការគោរពសិទ្ធិមនុស្ស ។
៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ណ្ណប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះភាពនូវហានិភ័យសេដ្ឋកិច្ច ហានិភ័ យសុខភាពសាធារណៈ និង ភាពងាយរងគ្រោះផ្សេងៗ ។
៤.ជំរុញការអភិវឌ្ឍន៍កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរ មា។
៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់,កសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសទាំងអស់លើសាកលលោកនិងចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថេរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕ អរគុណសន្តិភាព
















