សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
* ថ្ងៃទី៣ ខែធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។
២-តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
* ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប និងខេត្តកំពត មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៤០-៥០%
* រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ខាងក្រោមនេះ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្តផងដែរ។
ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង