ទីតាំងបង្កប់ដោយល្បែងស៊ីសងបៀរអាប៉ោង ដែលស្ថិតនៅបណ្ដោយផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
កន្លងមកទីតាំងនេះក៏ធ្លាប់សមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបនិងធ្វើកិច្ចសន្យាច្រើនលើកច្រើនសារមកហើយ!តែទីតាំងនេះនៅតែបើកលេងអត់ខ្វល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះឡើយ។
ប្រជាពលរដ្ឋស្នើសុំទៅដល់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងលោកវរ:សេនីយឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញសូមឱ្យមេត្តាចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន។ ដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្ត។
អង្គភាពយើងរង់ចាំការបកស្រាយពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ។