ឯកឧត្តម ឈៀង ច័ន្ទតារា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានសុីអុីអូ និង ជាប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ 

ឯកឧត្តម ឈៀង ច័ន្ទតារា អនុប្ប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ  និងក្រុមគ្រួសារ ​ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានសុីអុីអូ និង ជាប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះយើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សឯកឧត្តមបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។

យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា ឯកឧត្តមបណ្ឌិត  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

 

 

អត្ថបទដែលជាប់ទាក់ទង