លោកកជំទាវ អនហេង លក្ខិណាដឹកនាំក្រុមការងារចុះស្រង់ព័ត៌មានពីដំណើរការផលិត និងលក់ត្រសក់ចាវ ព្រមទាំងចុះចងក្រងក្រុមអ្នកផលិត
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះស្រង់ព័ត៌មានពីដំណើរការផលិត និងលក់ត្រសក់ចាវ ព្រមទាំងចុះចងក្រងក្រុមអ្នកផលិត ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ដែលមានអ្នកចូលរួមប្រមាណ ៦០នាក់ ។