Detail Top Banner

ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិន សង្កាត់ទន្លេបាសាក់ សមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ !

ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិន សង្កាត់ទន្លេបាសាក់ សមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌចំការមន  រក្សាភាពស្ងៀមស្ងាត់ !

ថ្ងៃទី១៦.១២.២០២៣(ភ្នំពេញ)÷ប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។

មជ្ឈដ្ឋាន ខាងក្រៅ ! និងពលរដ្ឋក្នុងមូលដ្ឋាន ស្នើរសុំអោយ លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និង  លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។ ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះ។

ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ  ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគូរមេីលរំលងទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនោះឡេីយ។

 

អត្ថបទដែលជាប់ទាក់ទង